ចង្កៀងកម្ដៅក្រមួនក្រអូប ផ្ដល់ទាំងសោភ័ណភាព និងក្លិនក្រអូប
ផលិតផលរបស់ ដន សិន (Dawn Scent) ទាំងទៀនក្រអូប (Scented Candle) និងដុំក្រមួនក្រអូប (Wax Tarts) សម្រាប់ប្រើជាមួយចង្កៀងកម្ដៅក្រមួនក្រអូប (Wax Warmer) សុទ្ធតែត្រូវបានផលិតឡើងសម្រាប់ផ្ដល់ជូននូវក្លិនក្រអូបសម្រាប់ បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ការិយាល័យធ្វើការ បន្ទប់ប្រជុំ សណ្ឋាគារ និងកន្លែងម៉ាស្សា ស្ប៉ា ជាដើម។ ហើយផលិតផលទាំង២នេះគឺមានជាង ២៦ក្លិននៅក្នុងហាង ដន សិន មានប្រភេទក្លិនផ្កា ក្លិននំ ក្លិនផ្លែឈើ និងក្លិនបែបប្រហើរដូចជាស្លឹកគ្រៃជាដើម។ ដូច្នេះហើយអតិថិជនអាចជ្រើសរើសប្រភេទផលិតផល និងក្លិនទាំងនេះ ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន។
មានមនុស្សជាច្រើនដែលនិយមដុតទៀនក្រអូបក្នុងគេហដ្ឋាននៅពេលដែលគេត្រឡប់មកពីធ្វើការហត់នឿយ ព្រោះតែក្លិនក្រអូបអាចជួយកាត់បន្ថយភាពតានតឹង (Stress) របស់គេបានមួយចំណែកធំ។ ហើយក៏មានមនុស្សមួយចំនួនទៀតចូលចិត្តដុតទៀនក្រអូបដើម្បីបង្ករបិរយាកាសរីករាយ ព្រោះគេស្រលាញក្លិនទៀនក្រអូប។ ប៉ុន្តែរាល់ការដុតទៀន (មិនថាទៀនក្រអូប ឬទៀនធម្មតា) តែងទាមទារឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ និងមើលវាឲ្យបានដិតដល់ ព្រោះវាមានអណ្ដាតភ្លើង (Open Flame) ។ ដូចនេះហើយទើប Dawn Scent ផ្ដល់ជូននូវផលិតផលមួយបែបទៀត គឺ ដុំក្រមួនក្រអូប (Wax Tarts) សម្រាប់ប្រើជាមួយចង្កៀងកម្ដៅក្រមួនក្រអូប (Wax Warmer)។
ចង្កៀងកម្ដៅក្រមួនក្រអូបជាឧបករណ៏ដែលងាយស្រួលប្រើ មានការពេញនិយមខ្លាំងនៅតាមបណ្ដាប្រទេសជឿនលឿននានា ដូចជាសហរដ្ឋអាមេរិច និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបជាដើម។ មិនត្រឹមតែផ្តល់នូវក្លិនក្រអូប ចង្កៀងជាច្រើនម៉ូតរបស់យើង មានរូបរាងស្អាតផ្តល់ភាពទាកទាញដល់ទីកន្លែងរបស់លោកអ្នក។ ទទួលបានសោភ័ណភាព និងភាពស្រស់ស្អាតក្នុងពេលតែមួយ។
របៀបប្រើប្រាស់ចង្កៀងកម្ដៅក្រមួនក្រអូប
ដើម្បីប្រើប្រាស់ចង្កៀងកម្ដៅក្រមួនក្រអូប លោកអ្នកគ្រាន់តែដាក់វានៅទីតាំងលម្អណាមួយក្បែរព្រីភ្លើង (Wall Outlet) រួចដោតខ្សែរ និងបើកកុងតាក់រយៈពេលមួយសន្ទុះ វានឹងចាប់ផ្ដើមក្ដៅ ហើយក្នុងកំឡុងពេលនោះ លោកអ្នកអាចបើកយកក្រមួនក្រអូបមួយដុំមកដាក់ពីលើចានទ្ររបស់ចង្កៀងកម្ដៅ។ ក្រមួនក្រអូបនឹងចាប់ផ្ដើមរលាយបន្តិចម្ដងៗ ហើយក្លិនរបស់វាក៏ចាប់ផ្ដើមបំភាយឡើងបន្តិចម្ដងៗផងដែរ។ ក្នុងក្រមួនមួយដុំ (50g) អាចប្រើបាន ពី ១០ ទៅ ១៥ ម៉ោងជាប់គ្នា តែបើយើងប្រើមួយថ្ងៃពីរបីម៉ោង យើងអាចប្រើបានរាប់សប្ដាហ៌ឯណោះ។ រាល់ពេលដែលអ្នកចង់ឈប់ប្រើ លោកអ្នកគ្រាន់តែបិតកុងតាក់ចង្កៀងរួចទុកមួយសន្ទុះក្រមួនក្រអូបនឹងកកជាប់នឹងចានទ្រ សម្រាប់ប្រើពេលក្រោយទៀត។ បើក្រមួនអស់ក្លិនក្រអូបហើយលោកអ្នកអាចឆ្កឹះវា ចេញពីចានទ្របាន។ បន្តែរបៀបដែលស្រួលបំផុតគឺនៅពេលក្រមួនកកលើចាននោះ យើងបើកចង្កៀងឲ្យក្ដៅបន្តិច នោះក្រមួននឹងលែងជាប់ចាន រួចយើងអាចឆ្កឹះយកដុំក្រមួនដែលអស់ក្លិននោះចោលបានដោយងាយ (ចំណាំ៖ ទោះបីអស់ក្លិនក៏ក្រមួននៅដដែល ព្រោះវាមិនហួត ឬឆេះអស់ដូចទៀនក្រអូបនោះទេ)។ ហើយមុននឹងដាក់ក្រមួនថ្មី យើងគ្រាន់តែយកក្រដាសជូតចានទ្រឲ្យស្អាតតែប៉ុណ្ណោះ។
ក្រៅពីផ្ដល់ក្លិនក្រអូប និងបង្កបរិយាកាសល្អសម្រាប់លោកអ្នកហើយ ចង្កៀងកម្ដៅក្រមួនក្រអូបនេះក៏ជាគ្រឿងតាំងលម្អមួយដ៏ស្រស់ស្អាតផងដែរ ដែលអាចតាំងក្នុងបន្ទប់ទទួលភ្ញៀវ ឬប្រើជាភ្លើងបំភ្លឺពេលរាត្រី (Night Light)។ ប៉ុន្តែយើងត្រូវចាំថាវាមានកម្ដៅដែលអាចរលាកបើយើងធ្វែសប្រហែស ដូច្នេះយើងមិនគួរដាក់វានៅកន្លែងណាដែលអាចឲ្យក្នេងឈោងយកបាននោះទេ។ ម្យ៉ាងវិញទៀតអំពូលកម្ដៅនៅក្នុងចង្កៀងក៏អាចនឹងដាច់ក្នុងពេលណាមួយបានផងដែរ ព្រោះវាប្រើលើសលទ្ធភាព ឬក្ដៅខ្លាំង ឬភ្លើងអគ្គីសនីមិនប្រក្រតី ឬប្រការផ្សេងៗណាមួយ (Defect)។ លោកអ្នកអាចផ្លាស់ប្ដូរអំពូលបានដោយងាយ ជាមួយនឹងអំពូលស្រកួរដែល ដន សិន ផ្ដល់ជូនជាមួយចង្កៀងដែលលោកអ្នកបានទេញ។ លោកអ្នកក៏អាចរកអំពូលនេះបាននៅកតាមហាងលក់សំភារៈអគ្គីសនីនានានៅម្ដុំវត្តកោះ។
ដន សិន ផ្តល់ជូននូវក្លិនក្រអូបតាមរយៈផលិតផល២ប្រភេទគឺទៀនក្រអូប និងចង្កៀងកម្តៅអគ្គីសនី សាកសមបំផុតសំរាប់ប្រើក្នុងគេហដ្នាន សណ្ឋាគារ ស្ប៉ា និងការិយាល័យ ។ ជាផលិតផលដែលផលិតក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជ្រើសរើសប្រើផលិតផលរបស់ ដន សិន លោកអ្នកនឹងទទួលបានភាពរីករាយ ស្រស់ថ្លា ព្រោះទីកន្លែងរបស់លោកអ្នកពោពេញទៅដោយក្លិនក្រអូបប្រហើរ និងភាពស្រស់ស្អាត។