top of page

យល់ដឹងពីក្រមួនសណ្ដែក


ទៀនក្រអូប ដន សិន ផលិតពីក្រមួនសណ្ដែកសុទ្ធ ១០០%

អ្វីទៅជាក្រមួនសណ្ដែក?

ក្រមួនសណ្ដែក ត្រូវបានចម្រាញ់ចេញពីប្រេងសណ្ដែកសៀង។ បន្ទាប់ពីសណ្ដែកសៀង ត្រូវបានកសិករប្រមូលផលរួចរាល់ គេយកវាមកលាងឲ្យស្អាត បកសម្បកចេញ កិនបំបែក ទៅជាបំណែកតូចៗ។ ប្រេងសណ្ដែកក៏ត្រូវបានចម្រាញ់ចេញពីបំណែកទាំងនេះ រួចត្រូវ បានយកទៅផ្សំជាមួយឧស្ម័នអុីត្រូសែន និងកាតាលីករផ្សំ (Hydrogenated)។ ប្រតិកម្មនេះបានធ្វើឲ្យមានបម្រែបម្រួលកម្រិតរលាយរបស់ប្រេង បង្កទៅជាកំណកនៅសីតុណ្ហភាពធម្មតា។ សម្បកគ្រាប់សណ្ដែកដែលនៅសល់ ត្រូវបានគេយកទៅធ្វើជាចំនីសត្វ។

ប្រយោជន៍របស់ក្រមួនសណ្ដែក?

ក្រមួនសណ្ដែកជាប្រភេទក្រមួនបន្លែធម្មជាតិ អាចប្រើប្រាស់ឡើងវិញបាន (Renewable) មិនមែនជាកាកសំណល់យូរអង្វែង (Biodegradable) មានកម្រិតរលាយទាបជាង ក្រមួនឥន្ធនៈ (Paraffin Wax) ដែលធ្វើឲ្យវាឆេះបាន យូរជាងពី ៣០% ទៅ ៥០%។ ចំេហះរបស់ក្រមួនសណ្ដែកមិនបង្កឲ្យមានផ្សែងខ្មៅ។

ក្រមួនទៀនដែលប្រជាជនខ្មែរប្រើប្រាស់សព្វថ្ងៃ ភាគច្រើនជាប្រភេទក្រមួនឥន្ធនៈចម្រាញ់ ចេញពីប្រេងឆៅដែលយកមកចម្រាញ់ជាប្រេងសាំងក្នុងយានជំនិះ។

ក្នុងប្រទេសជឿនលឿន គេបានងាកមកប្រើប្រាស់ក្រមួនធម្មជាតិ ដូចជាក្រមួនសណ្ដែក ឬក្រមួនឃ្មុំជាដើម ដែលមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។

bottom of page