top of page

តើទៀនក្លិនស្លឹកគ្រៃពិតជាអាចកម្ចាត់មូសមែនទេ?មនុស្សជាច្រើនជឿថា ក្លិនស្លឹកគ្រៃ ឬក្លិនក្រូចឆ្មារផ្សេងទៀត អាចកម្ចាត់មូសបាន។ ទោះយ៉ាងណាក៏ដោយ មានភស្តុតាងវិទ្យាសាស្រ្តតិចតួចណាស់ ដែលគាំទ្រអំណះអំណាងនេះ។


ខណៈពេលដែលការសិក្សាមួយចំនួនបានណែនាំថាប្រេងសំខាន់ៗមួយចំនួនដូចជាប្រេង សុីត្រូនែលឡា (Citronella) អាចជួយបណ្តេញមូស ប៉ុន្តែការបំភាយក្លិននៃប្រេងទាំងនេះនៅក្នុងទៀនក្រអូបជាទូទៅមានកម្រិតទាបពេកដើម្បីឲ្យមានប្រសិទ្ធភាព។ លើសពីនេះ ក្លិនក្រអូបនៃទៀនប្រហែលជាមិនខ្លាំងគ្រប់គ្រាន់ដើម្បីបិទបាំងកាបូនឌីអុកស៊ីត និងសារធាតុគីមីផ្សេងទៀតដែលទាក់ទាញមូសមកមនុស្សនោះទេ។


វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា ការពឹងផ្អែកតែលើទៀនដែលមានក្លិនក្រអូប ដើម្បីកំចាត់មូស មិនមែនជាយុទ្ធសាស្ត្រកំចាត់មូសដ៏មានប្រសិទ្ធភាពនោះទេ។ ដើម្បីកាត់បន្ថយចំនួនសត្វមូសប្រកបដោយប្រសិទ្ធភាព អ្នកគួរតែអនុវត្តផែនការគ្រប់គ្រងមូសដ៏ទូលំទូលាយ ដែលរួមមានវិធានការដូចជា ការលុបបំបាត់ទឹកដក់ជំវិញផ្ទះ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការស្លៀកពាក់ការពារជាដើម។


សរុបសេចក្តីមក ទៀនក្លិនស្លឹកគ្រៃអាចផ្តល់ក្លិនក្រអូប មិនគួរត្រូវបានផ្សព្វផ្សាយថាជាថ្នាំបណ្ដេញមូសនោះទេ។ ផ្ទុយទៅវិញ លោកអ្នកគួរយល់ដឹងអំពីសារៈសំខាន់នៃការអនុវត្តផែនការកំចាត់មូសឲ្យបានទូលំទូលាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធ និងត្រូវចាំថាទៀនក្រអូបអាចដើរតួនាទីក្នុងការជួយបង្កើតបរិយាកាសស្រស់ស្រាយសម្រាកកាយសម្រាយចិត្តតែប៉ុណ្ណោះ។ បំណងល្អពីទៀនក្រអូប ដន សិន

Lemongrass Scented Candles: Will They Really Get Rid of Mosquitoes?


Many people believe that lemongrass scented candles or any other citrus scents can get rid of mosquitoes. However, there is little scientific evidence to support this claim. While some studies have suggested that certain essential oils, such as citronella oil, may help repel mosquitoes, the concentration of these oils in scented candles is generally too low to be effective. Additionally, the scent of a candle may not be strong enough to mask the carbon dioxide and other chemicals that attract mosquitoes to humans.


It is important to note that relying solely on scented candles to repel mosquitoes is not an effective mosquito control strategy. To effectively reduce mosquito populations, you should implement a comprehensive mosquito control plan that includes measures such as eliminating standing water, using insecticides, and wearing protective clothing.


In conclusion, while lemongrass scented candles may provide a pleasant aroma, they should not be advertised as a mosquito repellent. Instead, understand the importance of implementing a comprehensive mosquito control plan and the role that scented candles can play in creating a relaxing and enjoyable atmosphere.


បើលោកអ្នកត្រូវការទៀនក្រអូប ប្រេងក្រអូប និងទឹកអប់បន្ទប់ដែលមានក្លិនស្រស់ស្រាយ និងច្រើនប្រភេទ​ សូមទាក់ទងមក ហាងទៀនក្រអូប ដន សិន​ ដែលមានទីតាំងនៅ អគារលេខ 38A ផ្លូវ 426 សង្កាត់ទួលទំពូង2 ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ 078 204 909

Comentarios


bottom of page